Location: South Ari Atoll
Transfer Method: 35 minutes by SEAPLANE
VILAMENDOO ISLANDS RESORT AND SPA គឺជារីសតដែលនៅក្នុងមានម្ចាស់តែមួយដូចគ្នាជាមួយនឹងរីសតដ៏ពេញនិយមមួយទៀតគឺ Meeru Island Resort & Spa ។ អ្វីដែលធ្វើឲ្យរីសតនេះលេចធ្លោជាង Meeru គឺអ្នកអាចមកដល់ទីនេះដោយធ្វើដំណើរតាម seaplane ត្រឹមតែ 35 នាទីប៉ុណ្ណោះ ដែលផ្តល់ជូននូវបទពិសោធន៍ដ៏រីករាយប្លែកអារម្មណ៍។ រីសតនេះមាន 184 បន្ទប់ដែលមានទីតាំងស្ថិតនៅតំបន់ South Ari Atoll ដែលអាចនិយាយបានថាជាតំបន់នៃបណ្តុំថ្មប៉ប្រះទឹក និងផ្កាថ្មដ៏ស្រស់ស្អាតអស្ចារ្យ។
ដូចគ្នានឹង Meeru ភ្ញៀវត្រូវបានលើកទឹកចិត្តឱ្យយកឧបករណ៍សំរាប់ Snorkeling (masks & fins) ផ្ទាល់ខ្លួនរបស់ពួកគេទៅជាមួយផងដែរ ម្យ៉ាងវិញទៀតអ្នកគ្រាន់តែដើរចេញពីបន្ទប់របស់អ្នក(វីឡាលើទឹក) នោះអ្នកនឹងឃើញជីវៈចំរុះ និងពពួកត្រីដ៏អស្ចារ្យ ... ធានាថាមិនចាំបាច់ត្រូវការ ការកំសាន្តបន្ថែមទៀតនៅទីនេះទេ! 😊 ក្នុងអំឡុងពេលពេញមួយថ្ងៃនៅទីនេះអ្នកអាចមើលឃើញហ្វូងត្រី និង rays (ប្រភេទសត្វសមុទ្រម្យ៉ាង) ដែលធ្វើឱ្យកោះនេះមានប្រជាប្រិយភាពទាំងភ្ញៀវទេសចរអាស៊ី និងអ៊ឺរ៉ុប ។ វីឡានៅលើទឹកដែលមានអាង Jacuzzi មានទីតាំងដ៏ស្ងប់ស្ងាត់នៅលើមហាសមុទ្រ ផ្តល់ជូននូវភាពល្អឥតខ្ចោះសម្រាប់ការកំសាន្តដោយប្រើអាងហែលទឹក និងគយគន់មើលផ្កាយនាពេលរាត្រី!
ទោះបីជារីសតនេះមានតំលៃថ្លៃបន្តិចបន្តួចជាងរីសតផ្សេងៗទៀតក៏ដោយ ប៉ុន្តែរីសតនេះផ្តល់ជូននូវកញ្ចប់សេវាកម្មដែលរួមបញ្ចូលទាំងអស់ (All-inclusive plus package) ដ៏ល្អឥតខ្ចោះដែលរួមមានម្ហូបអាហារ និងភេសជ្ជៈដើម្បីបំរើជូនភ្ញៀវពេញក្នុងរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ ......... ដែលក្នុងនោះមានភេសជ្ជៈជាច្រើនប្រភេទ និងសំបូរបែប។
VILAMENDOO ISLANDS RESORT AND SPA
ការស្នាក់នៅយ៉ាងតិច 03យប់ (02 យប់តាមការស្នើសុំ) / Minimum stay 03 nights.(2 nights upon request)
តម្លៃត្រូវបានគិតសម្រាប់មនុស្សម្នាក់ៗ ដោយផ្អែកលើគោលការណ៍ពីរនាក់ស្នាក់ក្នុងបន្ទប់តែមួយ / Price per person base on 2 persons sharing basic.