top of page
VELIGANDU ISLANDS RESORT AND SPA

Location: North Ari Atoll
Transfer Method: 15 minutes by SEAPLANE 

VELIGANDU ISLANDS RESORT AND SPA គឺជាកោះតូចមួយនៅជិតដីគោក និងរដ្ឋធានី MALE ចំណាយពេលពេលតែ 15 នាទីប៉ុណ្ណោះ ដើម្បីទៅកោះនេះដោយ Seaplane ។

 

អ្នកនឹងមើលឃើញឆ្នេរខ្សាច់ពណ៌សដ៏វែងអន្លាយនៅពេលដែលអ្នកទៅដល់ទីនោះ  ជាមួយនឹងទេសភាពនៃថ្ងៃរះ និងថ្ងៃលិច នៅលើឆ្នេរតែមួយដែលផ្តល់ជូននូវភាពល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តចំណាយពេលលើឆ្នេរខ្សាច់ពេញមួយថ្ងៃ។ រីសតនេះមាន 91បន្ទប់ ដែលមាន 54បន្ទប់ ជាវីឡាដែលមានអាង Jacuzzi និងជាងពាក់កណ្តាលទៀតគឺជាវីឡានៅលើទឹក។ អ្នកអាចផ្តិតយករូបភាពយ៉ាងស្រស់ស្អាតជាច្រើននៅទីនេះ  ជាពិសេសពីវីឡាទឹកតែម្តងដែលមានគូស្វាមីភរិយាជាច្រើនរីករាយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនាពេលថ្ងៃលិចពីយ៉រនៅខាងក្រៅបន្ទប់របស់ពូកគេ អមជាមួយនឹងការទទួលទាន champagne យ៉ាងឈ្ងុយឆ្ងាញ់!

 

ការកំសាន្តជាមួយនឹង water sports ជាច្រើនប្រភេទនៅទីនេះមានដូចជា៖ ការជិះកប៉ាល់កំសាន្ត  Jet ski  Kayaks  ដំណើរកម្សាន្តផ្សេងៗជាច្រើនទៀត អាចធានាបានថាអ្នកនឹងមិនធុញទ្រាន់ឡើយ។

 

អាហារបែបអាស៊ីជាច្រើនប្រភេទទាំងអស់នៅលើ Menu  ប្រាកដណាស់អ្នកនឹងរីករាយជាមួយនឹងអាហារដ៏សំបូរបែបរវាងអាហារអន្តរជាតិ(International Foods)និងអាហារក្នុងតំបន់(Local Foods)។

VELIGANDU ISLANDS RESORT AND SPA

  • ការស្នាក់នៅយ៉ាងតិច 03យប់ (02 យប់តាមការស្នើសុំ) / Minimum stay 03 nights.(2 nights upon request)

    តម្លៃត្រូវបានគិតសម្រាប់មនុស្សម្នាក់ៗ ដោយផ្អែកលើគោលការណ៍ពីរនាក់ស្នាក់ក្នុងបន្ទប់តែមួយ / Price per person base on 2 persons sharing basic.