top of page
SAFARI ISLAND RESORT AND SPA

Location: North Ari Atoll
Transfer Method: 30 minutes by SEAPLANE 

Safari Island គឺជារីសតមួយដ៏ពេញនិយមបំផុតជាមួយអ្នកដែលចូលចិត្ត All-inclusive​ packages និង​ snorkeling ដោយចំណាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះដោយ Seaplane ដើម្បីទៅកាន់រីសត ក្នុងអំឡុងពេលធ្វើដំណើរអ្នកអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃបណ្តាកោះដទៃទៀតនៅមុនពេលដែលអ្នកទៅដល់ Safari Island...។

ថ្វីត្បិតតែ Safari Island មិនមានជារីសតធំបំផុតដែលមានថ្មប៉ប្រះទឹក ប៉ុន្តែអ្វីដែលពិសេសនោះគឺជាមួយ Manta Rays និងសត្វសមុទ្រធំៗផ្សេងទៀត ដែលជាញឹកញាប់ត្រូវបានប្រទះឃើញនៅជុំវិញវីឡានៅលើទឹក។ ការកំសាន្តជាប្រចាំថ្ងៃដូចជា snorkeling trips  ការឲ្យចំណីត្រី diving trips  ហើយសំរាប់អ្នកដែលស្រលាញ់ការហែលទឹកគួរតែជ្រើសរើសទៅកំសាន្តនៅ Safari Island។

All-inclusive package នឹងផ្តល់ជូននូវជំរើសម្ហូបអាហារយ៉ាងសំបូរបែបដល់ភ្ញៀវទាំងអស់ដោយមានជំរើសពីអាហារជាច្រើនប្រភេទ ដើម្បីផ្តល់ជូនអតិថិជនដែលស្នាក់នៅរយៈពេលយូរ។

នៅរីសតនេះក៏មានជាមជ្ឈមណ្ឌលម៉ាស្សាបែបថៃដ៏អស្ចារ្យជាមួយនឹងបុគ្គលិកជាច្រើននាក់ នឹងផ្តល់ជូននូវការម៉ាស្សាតាមបែបប្រពៃណី hot stone styles និងការម៉ាស្សាដោយប្រើប្រេងក្រអូប។

SAFARI ISLAND RESORT AND SPA

  • ការស្នាក់នៅយ៉ាងតិច 02យប់ / Minimum stay 2 nights.

    Compulsory Gala Dinner Christmas Eve (Dec 24th) and Compulsory Gala Dinner New Year Eve (Dec 31st)

    Christmas Eve supplement (Dec 24th) 90 USD. / person

    New Year Eve supplement (Dec 31st) 90 USD. / person