top of page
MEERU ISLAND RESORT AND SPA

Location: North Male Atoll
Transfer Method: 45 minutes by Speed boat

EERU ISLAND RESORT AND SPA ជារីសតលំដាប់ផ្កាយ 4.5 ដែលអ្នកចំណាយពេល 55 នាទីដើម្បីទៅដល់ទីនោះពីព្រោះរីសតនេះស្ថិតនៅរៀងឆ្ងាយបន្តិច។ អ្នកនឹងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃទឹកដ៏ថ្លាឈ្វេង និងផ្កាថ្មដ៏ស្អាតអស្ចារ្យបំផុត បើប្រៀបធៀបទៅនឹងរីសតនៅក្បែរអាកាសយានដ្ឋានទាំងអស់។  កោះនេះមានទំហំធំ ដែលមានរហូតទៅដល់ 286 បន្ទប់។ អ្នកអាចទស្សនានូវទេសភាពដ៏ស្អាតនៃមហាសមុទ្រ ដែលស្ថិតខាងស្ដាំនៅខាងក្រៅទ្វារបន្ទប់របស់អ្នក។ ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ អ្នកអាចឲ្យបុគ្គលិកនៅទីនេះរៀបចំជូននូវទូក Dhoni (Donny) ដែលជាទូករបស់ជនជាតិម៉ាល់ឌីវ សម្រាប់អ្នកដើម្បីកំសាន្តជាមួយនឹងការ snorkeling នៅលើកោះនេះ។ ទូកនេះត្រូវបានចេញដំណើរចំនួន 2 ជើងក្នុងមួយថ្ងៃគឺនៅម៉ោង 10 ព្រឹក និងម៉ោង 02:30 នាទីរសៀល សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីសាកសួរអំពីព័ត៌មានបន្ថែម។

ដោយសារតែ Meeru មានវីឡានៅលើទឹកជាច្រើន  ដោយហេតុនេះហើយទើបធ្វើឲ្យ Meeru មានប្រជាប្រិយភាពយ៉ាងខ្លាំង ...  ចំពោះការរចនាឡើងនៃបន្ទប់គឺផ្តល់នូវភាពងាយស្រួលដល់អ្នកក្នុងការមើលឃើញទេសភាពដ៏ស្អាតអស្ចារ្យនៃមហាសមុទ្រ ហើយក៏អាចរក្សាបាននូវភាពផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

MEERU ISLAND RESORT AND SPA

  • ការស្នាក់នៅយ៉ាងតិច 03យប់ (02 យប់តាមការស្នើសុំ) / Minimum stay 03 nights.(2 nights upon request)

    តម្លៃត្រូវបានគិតសម្រាប់មនុស្សម្នាក់ៗ ដោយផ្អែកលើគោលការណ៍ពីរនាក់ស្នាក់ក្នុងបន្ទប់តែមួយ / Price per person base on 2 persons sharing basic.