top of page
KUREDU ISLAND & SPA

Location: Lhaviyani Atoll
Transfer Method: 45 minutes by SEAPLANE 

 

រីសត KUREDU ISLAND & SPA គឺជារីសតដ៏ល្បីល្បាញ និងពេញនិយមជាយូរណាស់មកហើយសម្រាប់អតិថិជននៅបែកខាងអឺរ៉ុប។ ជាពិសេសសម្រាប់ជនជាតិអាល្លឺម៉ង់ និងអង់គ្លេស សណ្ឋាគារនេះតែងតែមានប្រជាប្រិយភាព ហើយឥឡូវនេះបានក្លាយជាការពេញនិយមរបស់ភ្ញៀវអាស៊ី។ កោះ Kuredu គឺជាកោះធំមួយ ដែលមានឆ្នេរខ្សាច់ពណ៌សវែងអណ្លាយ មានបន្ទប់ស្នាក់ចំនួន 388បន្ទប់ ដែលជាកន្លែងធំជាងគេនៅម៉ាល់ឌីវ។ បន្ទប់ភាគច្រើនគឺនៅលើឆ្នេរមាត់សមុទ្រ ឬនៅលើឆ្នេរដែលមានបន្ទប់ចំនួន 50 និងវីឡាលើទឹក (ជាទូទៅភ្ញៀវបែកខាងអឺរ៉ុបតាមចូលចិត្តវីឡាលើឆ្នេរមាត់សមុទ្រ) ។

 

រីសតនេះមានតម្លៃសមរម្យ ជាមួយនឹង All-inclusive Package សម្រាប់អាហារ និងភេសជ្ជៈ គឺមានរួមបញ្ចូលភេសជ្ជៈជាច្រើនប្រភេទ អាហារប៊ូហ្វេ និងអាហារសម្រន់ដែលអាចទទួលទានបានពេញមួយថ្ងៃ។ ជាមួយនឹងសកម្មភាពកំសាន្តសប្បាយៗជាច្រើន ក៏ដូចជាម្ហូបអាហារ និងភេសជ្ជៈដ៏អស្ចារ្យរីសតនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

KUREDU ISLAND & SPA

  • -ការស្នាក់នៅយ៉ាងតិចចាប់ពី 03 យប់ឡើងទៅ (2 nights upon request) / Minimum 3 nights stays. (2 nights upon request)

    -តម្លៃត្រូវបានគិតសម្រាប់មនុស្សម្នាក់ៗ បន្ទប់មួយសម្រាកបានសំរាប់តែពីរនាក់ប៉ុណ្ណោះ / Price per person base on twin sharing basic.