top of page
HIDEAWAY BEACH RESORT & SPA

Location: South Haa-Alifu Atoll

Transfer Method:  Domestic flight 55 mins + Speed boat 35 mins 

ប្រជុំកោះ Haa-Alifu Atoll មានទីតាំងស្ថិតនៅចំកណ្តាលនៃប្រទេសម៉ាល់ឌីវ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីក្រុង MALE គឺជាឋានសួគ៌សម្រាប់អ្នកដែលចង់សម្រាកលំហែកាយជាមួយធម្មជាតិ និងពោរពេញទៅដោយភាពស្ងប់ស្ងាត់។ Hideaway គឺជារីសតដ៏ស្រស់ស្អាត ដែលផ្តល់ជូននូវស្តង់ដារខ្ពស់ដល់ភ្ញៀវរបស់ខ្លួន ជាស្តង់ដារមួយដែលភ្ញៀវអាស៊ីយើងពេញចិត្ត។ ជាមួយនឹងអតិថិជនជាច្រើនដែលមកពីអឺរ៉ុបភាគច្រើនមានជាតិសាសន៍លាយលំគ្នា បង្កើតជាបរិយាកាសដ៏រីករាយនៅរីសតមួយនេះផងដែរ។ បឹងហ្គាឡូដ៏ប្រណីត គឺជាវីឡាដ៏ស្រស់ដូចជា Deluxe Water​ Villa ដែលមានទំហំរហូតដល់ 190 ម៉ែត្រការ៉េ ជាមួយអាងហែលទឹកផ្ទាល់ខ្លួនផងដែរ។ បន្ទប់នេះត្រូវបានរចនាឡើងដោយ រចនាបថបែបទំនើបបន្ទប់ទឹកត្រូវបានរំលេចដោយសម្ភារៈម៉ាក BVGARI  ជាមួយនឹងអាងហែលទឹក  ដែលមើលឃើញទេសភាពម៉ាល់ឌីវពេញ 180 ដឺក្រេ។

ម្ហូបអាហារ៖ នៅទីនេះមានចុងភៅល្បីៗនៃពិភពលោកចំអិនអាហារបែប A La Carte ជាមួយនឹងម្ហូបអាហារច្រើនបែប ច្រើនប្រភេទ។

កុមារតូចៗ៖ ក្មេងៗអាចស្នាក់នៅក្នុងវីឡាលើទឹកបាន ប៉ុន្តែមាតាបិតាត្រូវចុះហត្ថលេខាទទួលខុសត្រូវលើកិច្ចព្រមព្រៀងផងដែរចំពោះសុវត្តិភាពក្មេងៗ។

HIDEAWAY BEACH RESORT & SPA

  • •ការស្នាក់នៅយ៉ាងតិច 02យប់​/ Minimum stay 2 nights.

    •Festive Season (25 Dec - 10Jan) ស្នាក់នៅយ៉ាងតិចគឺ Minimum 7 យប់

    •X Mas Eve supplement (24 Dec) 80 USD/person

    •New Year Eve supplement (31 Dec) 130 USD/person