top of page

Location: Baa Atoll
Transfer Method: Seaplane 40 Minutes from Male Airport

Finolhu Baa Atoll គឺជារីសតមួយដែលមានមួយដែលបុគ្គលិកនៅទីនោះគឺពោរពេញទៅដោយភាពរួសរាយរាក់ទាក់ ហើយវាស្ថិតនៅលើប្រជុំកោះ Baa ។ ការរចនានៃរីសតនេះមានបែប classic នាទសវត្សទី៧០ជាមួយនឹងភាពចំរុះពណ៌ និងរូបភាពសិល្បៈលេចធ្លោមួយចំនួនតាមបែប pop-art style នៅជុំវិញរីសតនេះផងដែរ។ ការរចនាដ៏ទាក់ទាញបែបប្លែកនេះគឺបានបង្ហាញពីលក្ខណៈនៃរីសត Finolhu តែម្តង។

រីសតនេះផ្តល់ជូននូវបន្ទប់ដែលមានរចនាបទ​ 6 ប្រភេទផ្សេងៗគ្នា ជាមួយនឹងតន្ត្រីដ៏អស្ចារ្យ បារ និងភោជនីយដ្ឋានល្បីៗមួយចំនួនដើម្បីធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការចូលរួមកំសាន្តផងដែរ។
 

ការផ្តល់ជូននូវ All Inclusive Package ពីទីនេះពិតជាអាចធ្វើឲ្យអ្នកមានពេលវេលារីករាយជាមួយតំបន់ផ្សេងៗគ្នានៃរីសតដ៏ទាន់សម័យនិងលេចធ្លោមួយនេះ។ អ្វីដែលមិនគួររំលងក្នុងការធ្វើដំណើរទៅកាន់រីសតនេះគឺការជិះ Seaplane ​ប្រមាណជា 40 នាទី ពី Male airport។

MTE Tips​: ​ត្រូវប្រាកដថាអ្នកបានទៅទស្សនាជីវៈចំរុះដ៏ស្រស់ស្អាតនៅបាតសមុទ្រនៅទីនេះ ព្រោះរីសតនេះមានការការពារពីអង្គការ UNESCO​ wildlife site

FINOLHU BAA ATOLL, MALDIVES

  • ការស្នាក់នៅយ៉ាងតិច 02យប់ / Minimum stay 2 nights.

    ​*ការធ្វើដំណើរទៅ និងមកពីព្រលានយន្តហោះដោយ Seaplane ប្រតិបតិ្តការតែពេលថ្ងៃប៉ុណ្ណោះ ដូច្នេះប្រសិនបើភ្ញៀវមកដល់ Male បន្ទាប់ពីពីម៉ោង 16:00 រសៀល តម្រូវឲ្យពួកគាត់ត្រូវស្នាក់នៅមួយយប់នៅទីក្រុង Male / Seaplane Transfer operate day time only. Guest arrival after 16.00 hrs. have to overnight in Male'

    **សម្រាប់ការធ្វើដំណើរតាម Seaplane វ៉ាលី Check-in អនុញ្ញាតឲ្យតែ 20 kgប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ ប្រសិនបើលើសទំងន់ដែលត្រូវបានកំណត់នឹងត្រូវគិតថ្លៃដោយក្រុមហ៊ុនអាកាសចរណ៍ (ចំណាយជាបន្ទុករបស់ភ្ញៀវ) / Check-in Baggage up to 20 kg./person. Baggage in excess will be charged by the airline.

bottom of page