Location: North Male'
Transfer Method: 45 minutes by SEAPLANE
រីសត DUSIT THANI MALDIVES
Dusit Thani Maldives គឺជាជម្រើសដ៏ពេញនិយមមួយក្នុងសម្រាប់អតិថិជនអាស៊ីដោយសារតែស្តង់ដារនៃការបំរើសេវាកម្មដ៏ល្អឥតខ្ចោះរបស់ Dusit Thani នៅទីក្រុងបាងកកបានឆ្លុះបញ្ចាំងទៅដល់ស្តង់ដារសេវាកម្មនៅ Dusit Thani សាខាម៉ាល់ឌីវ។ ជាមួយនឹងបុគ្គលិកជាច្រើននៅ Dusit ដែលមានដើមកំណើតមកពីប្រទេសថៃ និងបណ្តាប្រទេសនៅជុំវិញនោះផងដែរ។ ការបំរើសេវាកម្មអាហារនៅទីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវរចនាបទនៃម្ហូបអាហារបែបផែនអាស៊ីដ៏អស្ចារ្យ ជាមួយនឹងការយកចិត្តទុកដាក់លើចំនុចលំអិតនៃសេវាកម្ម លោកអ្នកនឹងទទួលបាននូវបទពិសោធន៏ដ៏អស្ចារ្យពី Dusit Thani។
រីសត Dusit Thani មានបន្ទប់សរុបចំនួន 98 បន្ទប់ចែកចេញជា 8 ប្រភេទផ្សេងៗពីគ្នា ជាមួយភោជនីយដ្ឋានចំនួន 3 និងបារចំនួន2 លោកអ្នកនឹងទទួលបាននូវបទពិសោធទទួលទានអាហារយ៉ាងពិសេស ដែលគេនិយមហៅថាការបរិភោគអាហារគ្មានដែនកំណត់ ដែលអនុញ្ញាតឱ្យភ្ញៀវទានអាហារនៅលើតុដែលរៀបចំដោយផ្ទាល់លើឆ្នេរខ្សាច់ បានសាងសង់តាមបែបឯកជន និងមានអ្នកបម្រើផ្ទាល់ខ្លួន។ លោកអ្នកអាចការធ្វើដំណើរទៅរីសតមួយនេះ តាមពីរវិធីខុសៗគ្នាដោយលោកអ្នកអាចជ្រើសរើសធ្វើដំណើរតាមយន្តហោះលើទឹក(Seaplane)ដោយផ្ទាល់ពីលើអាកាសយានដ្ឋាន Male (ប្រហែល 40 នាទី) ឬលោកអ្នកអាចជ្រើសរើសធ្វើដំណើរតាមជើងហោះហើរពី Male ទៅកាន់អាកាសយានដ្ឋានក្នុងស្រុក Dharavandhoo ហើយបន្តដំណើរជាមួយដោយទូកល្បឿនលឿនទៅកាន់រីសត។
កោះនេះត្រូវបានហ៊ុំព័ទ្ធទៅដោយទេសភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រ Hanifaru ដែលជាប្រជុំកោះផ្កាថ្ម សម្បូរទៅដោយថ្មប៉ប្រះទឹក ដែលមានផ្កាថ្មនិងត្រីជាង 2000 ប្រភេទ ប្រជុំកោះផ្កាថ្មនេះក៏ជាតំបន់អភិរក្សរបស់អង្គការយូណេស្កូផងដែរ។ កោះមួយនេះជាកន្លែងដែលអ្នកចូលចិត្តមុជទឹកទាំងអស់មិនអាចរំលងបាន។
Dusit thani Maldives
- ការស្នាក់នៅយ៉ាងតិច 03យប់ / Minimum stay 03 nights.
- Festive Season (27/Dec - 12/Jan) ការស្នាក់នៅយ៉ាងតិច 07យប់ / (27/Dec - 12/Jan) Minimum 7 nights stays.
- Christmas Eve supplement (24 Dec) 200 USD. / person
- New Year Eve supplement (31 Dec) 350 USD. / person
- Chinese New Year supplement (19 Feb 15) 225 USD. / Person