Location: South Ari Atoll
Transfer Method: 25 minutes by SEAPLANEរីសត Centara GRAND
ស្ថិតនៅក្នុងប្រជុំកោះ Ari ភាគខាងត្បូង (South Ari Atoll)
មធ្យោបាយធ្វើដំណើរ៖ 25 នាទីតាមរយៈ Seaplane
រីសតនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងផ្តល់នូវសេវាកម្មដែលលើសពីការរំពឹងទុករបស់អតិថិជន សេវាកម្មដែលល្អបំផុតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារតែកំរិតស្តង់ដារដែលល្អបំផុត និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃសណ្ឋាគាររបស់ខ្លួននៅក្នុងទីក្រុងបាងកក និងទ្វីបអាស៊ី មនុស្សភាគច្រើនចាប់អារម្មណ៍ចង់ទៅសម្រាកលំហែកាយ នៅសណ្ឋាគារសាខាម៉ាល់ឌីវរបស់ពួកគេ។
ចាប់តាំងពីបោះទីតាំងរបស់ខ្លួនលើកោះនេះ Centara បានរៀបចំ និងកែលំអឡើងវិញទាំងស្រុង បច្ចុប្បន្ន Centara បានផ្តល់ជូនលោកអ្នកនូវជម្រើសជាច្រើនដូចជា វីឡាលើទឹកដ៏ប្រណីត Sunset Villa និងវីឡាលើឆ្នេរដ៏ស្រស់ស្អាត។
ដូចដែលលោកអ្នករំពឹងទុក សេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅទីនេះគឺអស្ចារ្យបំផុត ជាមួយនឹងម្ហូបអាហារគ្រប់បែបគ្រប់ជម្រើសទូទាំងពិភពលោក។ ត្រីស្រស់ៗ និងអាហារសមុទ្រជាច្រើនសន្ធឹកសន្ធាប់នឹងត្រូវបានដាក់បំរើជាមួយនឹងរសជាតិបែបផែននៃតំបន់អាស៊ី បុគ្គលិកជាច្រើនដែលធ្វើការនៅទីនោះជាជនជាតិថៃ។
នៅCentara ផ្ដល់ជូនលោកអ្នកនូវការកំសាន្តជាមួយនឹងសកម្មភាពដ៏សម្បូរបែបជាច្រើនដូចជា ការជ្រមុជទឹកមើលត្រីបាឡែន លំហាត់ប្រាណ និងកីឡាលើទឹកជាច្រើនជម្រើស ព្រមទាំងសកម្មភាពផ្សេងៗទៀតជាច្រើន។
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទមកកាន់យើងខ្ញុំដើម្បីពិគ្រោះយោបល់ដោយឥតគិតថ្លៃ។
CENTARA GRAND
ការស្នាក់នៅយ៉ាងតិច 03យប់ / Minimum Stay 3 nights
Christmas Eve supplement (24 Dec) 7,200- / person
New Year Eve supplement (31 Dec) 7,200- / person
Period on 25 Dec - 8 Jan Minimum stay 3 Nights Cannot check-out on 30 and 31 December.