Location: Kaafu Atoll
Transfer Method: Speed boat 20 Minutes from Male Airport
រីសត Adaaran Presige Vaddoo គឺជាកន្លែងដ៏សាកសមបំផុតសម្រាប់ Honeymoon Trip និង Romantic to Maldives។ ដោយមានត្រឹមតែ 50បន្ទប់ប៉ុណ្ណោះ រីសតមួយនេះបំរើសេវាកម្មអាហារដោយផ្ទាល់តាមបន្ទប់ និងរៀបចំអាហារពេលល្ងាចបែបឯកជន ហើយផ្ដោតសំខាន់លើការរចនាយ៉ាងល្អឥតខ្ចោះ ដើម្បីផ្តល់ឱ្យនូវទិដ្ឋភាពដ៏អស្ចារ្យនាពេលថ្ងៃរៀបលិចដល់គ្រប់បន្ទប់ទាំងអស់ គ្រប់គ្នាអាចសម្រាកលំហែកាយជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនាពេលថ្ងៃលិច និងការលិចលង់ទៅក្នុងបរិយាកាសដ៏រ៉ូមែនទិកនៃពន្លឺផ្កាយរាប់លាន រួមជាមួយការក្រេបស្រាសាំប៉ាញដ៏ឈ្ងុយឆ្ងាញ់។
ពេលព្រឹកព្រលឹមជាមួយបឹងហ្គាឡូសាងសង់លើទឹកដ៏ល្អប្រណិត ដោយគ្រាន់តែបើកទ្វារ លោកអ្នកនឹងអាចគយគន់នូវទិដ្ឋភាព ទឹកសមុទ្រដ៏ថ្លាឈ្វេងមើលដល់បាត និងថ្មប៉ប្រះទឹកនៅក្រោមជើងរបស់លោកអ្នក។ មុនពេលញ៉ាំអាហារពេលព្រឹក លោកអ្នកអាចរីករាយជាមួយបិយាកាសនៅជុំវិញដែលមានរបៀបរៀបរយគួរជាទីគយគន់ សម្រស់ធម្មជាតិ និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ។
top of page
bottom of page